Résumé :
|
បើគ្មានពន្លឺ គ្រប់យ៉ាងនឹងគ្មានស្រមោល។ មែនហើយ! វាជាស្រមោលអន្ទោលតាមប្រាណគ្មានថ្ងៃណាដែលអាច បំភ្លេចបានឡើយ។ ខ្ញុំមានឈ្មោះថាពន្លឺ បែរជារស់នៅដូចក្នុងទីងងឹតសូន្យសុងមិនដែលស្គាល់អ្វីដែលហៅថាគ្រួសារនោះ ទេ។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំរស់នៅបានមកដល់សព្វថ្ងៃនេះ គឺកងដៃគុជដែលជាអំណោយចុងក្រោយរបស់ម៉ាក់បន្សល់ទុក មុនពេលដែលគាត់ចែកឋានទៅ កំឡុងពេលខ្ញុំមានអាយុ២ឆ្នាំ។ សង្ឃឹមថាកងដៃនេះនឹងមានកម្លាំងថាមពលបណ្តាល ឱ្យខ្ញុំបានជួបប៉ារបស់ខ្ញុំដែលជាជនជាតិចិនផងទៅចុះ។ បេសកម្មមិនទាន់នឹងដល់គោលនៅផង តែបែរជាបានជួបនឹង ប្រុសចិនភ្នែកលីបគួរឱ្យសម្អប់ម្នាក់ រហូតធ្វើឱ្យខ្ញុំស្គាល់កាន់តែច្បាស់ថាអ្វីទៅជានិយមន័យគ្រួសារ។
|