Catalogue en ligne
Titre : | ស្នេហាគឺអាត្មានិយម |
Titre original: | Not meant to be |
Auteurs : | សុបិន សួន, Auteur ; ច័ន្ទសុធីតា ព្រុំ, Auteur |
Type de document : | texte imprimé |
Editeur : | ចត្វាផ្លឹស, 2024 |
ISBN/ISSN/EAN : | 978-9924-9431-5-0 |
Format : | ៤០៩ ទំព័រ / គំរបសៀវភៅមានរូប / 20 សម |
Langues: | Cambodgien |
Catégories : | |
Résumé : |
“ស្នេហា គឺអាត្មានិយម” ឬមានចំណងជើងជាភាសាអង់គ្លេសថា “Not Meant to Be” គឺជាប្រលោមលោកបុរសស្រឡាញ់បុរស ឬហៅថា BL ដែលលាតត្រដាងអំពី មនោសញ្ចេតនាស្នេហាដ៏កម្សត់របស់មនុស្សបីនាក់ ដែលស្ថិតក្រោមអម្រែកសង្គមគ្រួសារដ៏ធ្ងន់កណ្ដុកមួយ។ តួអង្គនៅក្នុងរឿងនេះ គឺសុទ្ធតែជាមនុស្សសាមញ្ញ មានចរិតលក្ខណៈទូទៅ ដែលងាយនឹងរកឃើញបំផុតក្នុងចំណោមមនុស្សក្នុងសង្គម។ កំសាក លោភលន់ និងអាត្មានិយម តែទន្ទឹមគ្នាក៏ទន់ភ្លន់ លះបង់ ហើយនិងស្មោះស្ម័គ្រ។ នៅក្នុងរឿងនេះ តួអង្គម្នាក់ៗអាចមិនមែនជាតួឯកដ៏ល្អឥតខ្ចោះដូចដែលអ្នកធ្លាប់បានឃើញ ឬអានកន្លងមក ប៉ុន្ដែការសម្រេចចិត្តរបស់ពួកគេនឹងដឹកដៃអ្នកទៅកាន់ស្ថានភាពដ៏តានតឹងមួយ ដែលពិបាកនឹងរើបម្រះខ្លួនរួច។
ប្រសិនបើអ្នកព្យាយាមស្វែងរកភាពឥតខ្ចោះពីក្នុងខ្លួនមនុស្សម្នាក់ លទ្ធផលចុងក្រោយ អ្នកអាចនឹងខឹងខកចិត្ត។ ប៉ុន្ដែប្រសិនបើអ្នកព្យាយាមចូលជ្រៅដើម្បីស្វែងយល់ពីមូលហេតុនៃការសម្រេចចិត្តរបស់ពួកគេ អ្នកអាចនឹងយំ។ នេះគឺជាប្រលោមលោកបែបសង្គមតថៈ ដែលបង្ហាញពីខ្សែជីវិតមនុស្សបីនាក់ដែលវង្វេងវិលវល់ក្នុងអន្លង់ស្នេហា កិត្តិយស និងគ្រួសារ។ តើស្នេហាគឺជាអ្វី? គឺជាការលះបង់ ឬការឱបក្រសោបជាប់ទ្រូងដោយភាពអាត្មានិយម? បើស្នេហាគឺអាត្មានិយម ចុះចុងក្រោយរវាងរាជ យុទ្ធ ហើយនិង វត្តី នឹងទទួលបានលទ្ធផលបែបណា? ចម្លើយនៃសំណួរទាំងនេះគឺកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកអ្នក។ |