Résumé :
|
បើថ្ងៃណាមួយ ពួកយើងពិតជាត្រូវបែកគ្នាមែន បងសុំប្រើពេលទាំងអស់ចាប់ពីវិនាទីនេះកាន់ដៃអូនឱ្យជាប់ ហើយធ្វើឱ្យអូនញញឹមឱ្យបានច្រើនបំផុត ហើយបើថ្ងៃណាមួយដៃរបស់អូនលែងមានកម្ដៅទៀត នោះក៏មានន័យថាបេះដូងរបស់បងប្រែទៅជាត្រជាក់កករួចរាល់ហើយដែរ។ ទោះពេលវេលាមានតិច ប៉ុន្តែក្តីស្រមៃនិងចិត្តស្រលាញ់របស់បងផ្តោតលើអូនអស់ហើយ។ បើសូម្បីតែអូនក៏បាត់ទៅ បងច្បាស់ជាគ្មាននៅសល់អ្វីសម្រាប់ខ្លួនឯងទៀតទេ។ រដូវរងាឆ្នាំក្រោយ បងសង្ឃឹមថានឹងបានឱបអូន ដកដង្ហើមកំដរគ្នានិយាយរំឭករឿងចាស់ៗ.... បើខ្យល់ត្រជាក់បក់ប៉ះអូន ផ្អែកទ្រូងបងមក... បើមាននរណាធ្វើឱ្យអូនមិនសប្បាយចិត្ត រអ៊ូដាក់បងបាន... បើពិភពលោកនេះឃោរឃៅដាក់ស្នេហាយើង អាចតស៊ូជាមួយគ្នាដើរទៅមុខបន្ត..... បងសុំតែម៉្យាង កុំចាកចេញពីបង បានទេ?
កុំធ្វើឱ្យបងត្រូវបើកភ្នែកឡើងជាមួយនឹងភាពរងាឯកាដែលមានតែភាពត្រជាក់ស្រេងហ៊ុមព័ន្ធខ្លួនអី។ ព្រោះថ្ងៃស្អែកដែលគ្មានអូន គឺបងគ្មានសង្ឃឹមទៀតទេ បងដកដង្ហើមមិនចេញទេ។ ថ្ងៃស្អែកដែលគ្មានអូន បងមិនដឹងថាត្រូវរស់ដោយរបៀបណាទេ... ពិភពលោកអើយ....ភ្នែកខ្ញុំប្រែជាងងឹតស្លុបអស់ហើយ សូមអង្វរ! កុំពង្រាត់គេចេញពីទ្រូងខ្ញុំបានទេ?
|