Résumé :
|
ប្រលោមលោករឿង ក្រោមមេឃពណ៌ខៀវនៃអង្គរ គឺជាវណ្ណកម្មមួយរបស់លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ដែលលោកស្រីសរសេរផ្អែកលើប្រភពពីកំណត់ហេតុស្ដីពីព្រឹតិ្តការណ៍ប្រវត្តិសាស្រ្តដែលលោកស្រីបានតាមដានព្រឹត្តិការណ៍កម្ពុជាតាមរយៈសារព័ត៌មាន និងកម្មវិធីទូរទស្សន៍ជប៉ុននានា ហើយបានកត់ត្រាទុកជាកំណត់ហេតុជាមួយនឹងចំណាប់អារម្មណ៍ពីរបីឃ្លាជារឿងរាល់ថ្ងៃ។ ជំនួបជាមួយនឹងលោកព្រឹទ្ធចារ្យ ឆេង ផុន និងអ្នកតម្បាញដ៏អស្ចារ្យ គឺអ្នកស្រី ជួង វ៉ាន ដែលធ្វើការងារតម្បាញ និងជ្រលក់ពណ៌ធម្មជាតិដ៏ឧត្តុងឧត្ដមបានបណ្ដុះទឹកចិត្តឱ្យអ្នកនិពន្ធប្រាប់បន្តពីវប្បធម៌របស់ខ្មែរ ពីទស្សនវិជ្ជាខ្មែរ និងកោសេយ្យវប្បកម្មនិងការតម្បាញហូល ផាមូង ពិដាន ដែលជាសិប្បកម្មដ៏ថ្លៃថ្លាទៅដល់ខ្មែរជំនាន់ក្រោយឱ្យផ្ដល់តម្លៃជូន និងអភិរក្សបន្ត តាមរយៈការសរសេររៀបរាប់នៅក្នុងរឿងនេះ។
|